Travel Info

ម្ហូបកូរ៉េ 'ហ្កាងដុងបានសាង'
서울먹거리
Last Modified : 2020/10/06

តើហាងអ្វីដែលជាហាងដ៏ល្អសម្រាប់ឱកាសជួបជុំជាផ្លូវការដូចជាការជួបមុខគ្នារវាងគ្រួសារខាងកូនកំលោះនិងកូនក្រមុំឬក៏ការជួបជុំគ្រួសារនោះ? ខ្ញុំគិតថាវាគឺជាហាងហានចុងសុីក (តុម្ហូបកូរ៉េ). តុម្ហូបមួយទាំងមូលដែលសម្បូរទៅដោយម្ហូបសុខភាពសម្រាប់មនុស្សចាស់និងកូនក្មេង. តុម្ហូបមួយទាំងមូលដែលធ្វើឲ្យយើងមានអារម្មណ៍ថាពួកយើងបានទទួលការរាក់ទាក់យ៉ាងល្អ. ហាងអាហារដែលខ្ញុំនឹងណែនាំថ្ងៃនេះគឺដូចបែបនេះយ៉ាងអញ្ចឹង. ខ្ញុំសូមណែនាំ 'ហ្កាងដុងបានសាង'.



ហ្កានដុងបានសាងជាដើមឡើយគឺជីនជីនបានសាង. វាស្ថិតនៅជាន់ក្រោមដីនៃអគារមួយមិនមែននៅលើផ្លូវធំនោះទេ. នៅខាងក្នុងអាគារនេះនិងជុំវិញតំបន់នេះគឺជាតំបន់ការិយាល័យហេតុដូច្នេះភ្ញៀវជាច្រើនគឺជាអ្នកធ្វើការការិយាល័យ.





ដើរឆ្លងកាត់ច្រកចេញចូលលោកអ្នកអាចឃើញផ្នែកខាងខ្ញុំដ៏អស្ចារ្យមួយដែលទាក់ទាញចំណាប់អារម្មណ៍ខ្ញុំយ៉ាងខ្លាំង. ខ្ញុំគិតថាពួកយើងអាចរៀបចំកម្មវិធីនៅទីនេះផងដែរ.



នៅទីនោះមានទីធ្លាឯកជនជាច្រើននៅជុំវិញកែងរបស់ហាង, ហេតុដូច្នេះវាមានកន្លែងអង្គុយជាច្រើនដែលលោកអ្នកអាចញ៉ាំយោងទៅតាមចំនួនមនុស្សរបស់ក្រុមនីមួយៗ.



បើសិនជាលោកអ្នកមកញ៉ាំអាហារថ្ងៃត្រង់ពួកគេនឹងនាំអ្នកទៅកន្លែងអង្គុយនៅក្នុងសាលធំ. កៅអីអង្គុយនិងតុរំឭកខ្ញុំអំពីរបៀបកៅអីវែងឈើបែបកូរ៉េគឺពិតជាអស្ចារ្យណាស់.





ពីព្រោះតែពួកគេផ្ដោតកម្លាំងញើសឈាមរបស់ពួកគេទៅលើផ្នែកខាងក្នុងហើយទីធ្លាពិតជាធំទូលាយដែលខ្ញុំអត់មានអារម្មណ៍ថាអាប់អួរទោះបីជានេះជាជាន់ក្រោមដី. អាគារនេះក៏មានអារម្មណ៍ស្រួលហើយមិនចាស់នោះទេ.


វាពិតជាច្រើនណាស់មែនទេ? លោកអ្នកអាចកម្មង់ឈុតអាហារកូរ៉េសម្រាប់យ៉ាងហោចណាស់ពីរនាក់ឡើងទៅ. ខ្ញុំបានកម្ម៉ង់ម្ហូបតំណាងហាង 'ហ្កានដុងបានសាង'. របៀបរៀបចំវាពិតជាគួរឲ្យចាប់អារម្មណ៍. តុរបស់វាគឺមូលជុំវិញតុរបស់ខ្ញុំ. មានម្ហូបជាច្រើនក៏ប៉ុន្តែវាពិតជាមិនងាយស្រួលនិងល្អណាស់ដែលយកចេញមកទាំងអស់ក្នុងពេលតែមួយបែបនេះ.


បាយដាំក្នុងឆ្នាំងដីថ្មីៗគឺមិនអាចមានរសជាតិមិនឆ្ងាញ់នោះទេ. ដួសបាយចេញពីឆ្នាំងរួចចាក់ទឹកក្ដៅចូលទៅក្នុងឆ្នាំងដើម្បីញ៉ាំសុងន្យុង (បាយក្ដាំង) បន្ទាប់ពីញ៉ាំម្ហូបរួច.


នេះគឺជាលើកដំបូងដែលខ្ញុំបានឃើញហ្យេរ៉ានចាំង (ពងមាន់ទឹកស៊ីអ៊ីវ). នេះមើលទៅដូចជាម្ហូបតំណាងរបស់ឈុតហ្កាងដុងបានសាងនេះ. នោះគឺពងមាន់ក្រហមនៅក្នុងទឹកស៊ីអ៊ីវ. វាពិតជាអាហារដ៏ប្រណិត. លាយពងមាន់ក្រហមជាមួយនឹងបាយ!


វានឹងក្លាយជាបាយពណ៌លឿងដ៏ស្រស់ស្អាតនេះ, ហើយវាក៏ក្លាយជាបាយដ៏ឆ្ងាញ់ដែរលាយពងមាន់ឆ្ងាញ់ជាមួយនិងទឹកស៊ីអ៊ីវ. ខ្ញុំគិតថាវាប្រាកដជាល្អតែឱ្យកូនក្មេងញ៉ាំជាមួយម្ហូបនេះ.














មឹកប្រឡាក់គ្រឿងនេះគឺមិនហឹរដូចដែររូបរាងរបស់វាហើយវារាងក្ដៅឧណ្ហៗអញ្ចឹងវាមានរសជាតិឆ្ងាញ់ផងដែរ.









មានម្ហូបបន្ថែមជាច្រើនមុខ. សរុបសេចក្ដីមកគឺវាមិនប្រៃនោះទេហើយម្ហូបបន្ថែមគឺឆ្ងាញ់ទាំងអស់. ខ្ញុំគិតថាមនុស្សជំនាន់ណាក៏អាចញ៉ាំវាយ៉ាងឆ្ងាញ់បានដែរ.



នេះគឺជានាំអង្ករសម្រាប់ជាបង្អែមលាងមាត់, ហើយនៅខាងក្នុងគឺមានគ្រាប់ណាត់និងសណ្ដែកក្រហម. វាគឺជាការបញ្ចប់ដ៏ល្អឥតខ្ចោះ.


នេះគឺជាហាងអាហារកូរ៉េបែបសម្បូរបែបនិងពិនប្រសព្វ, ហ្កាងដុងបានសាង.


  • ម្ហូបអាហារ ★★★★☆

ម្ហូបបន្ថែមទាំងអស់នៅក្នុងចំណាត់ថ្នាក់លើកណ្ដាល.

  • អនាម័យ ★★★☆☆

ចានមួយចំនួនគឺមិនស្អាតគ្រប់គ្រាន់

  • សេវាកម្ម★★★★☆

ល្អណាស់

  • បរិយាកាស★★★★☆

បរិយាកាសបែកស្រឡះដែលសាកសមជាមួយនឹងការជួបមុខជាផ្លូវការ.

  • ភាពងាយស្រួល★★☆☆☆

ដើរ ១៥នាទីពីច្រកចេញទី ៣ជួរទី ៥នៃស្ថានីយសាំងហ្កិលដុង.

  • ម៉ោងធ្វើការ: ១១:៣០~២១:៣០, ម៉ោងសម្រាកចាប់ពី ១៥:០០~១៧:២០, បិទនៅថ្ងៃបុណ្យជាតិ
  • ចំនួនមនុស្សណែនាំ: ចាប់ពីពីរឡើងទៅ
  • ម្ហូបណែនាំ: ហ្កានដុងបានសាង
  • តម្លៃ: ១៦,០០០វ៉ុនសម្រាប់មនុស្សម្នាក់សម្រាប់ម្ហូបហ្កាងដុងបានសាង, ២៣,០០០វ៉ុនសម្រាប់ឈុតហ្កាងដុងបានសាងពិសេស
  • ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, ចំណតចតឡាន, ការកក់កន្លែងជាមនុស្ស, បន្ទប់ទឹកផ្សេងគ្នា

Map

អាសយដ្ឋាន: ៣៩សាំងហ្កិលរ៉ូ ៦ហ្កិល, ខណ្ឌហ្កាងដុងហ្កូ, ទីក្រុងសេអ៊ូល.






강동반상, 한정식, 모임, 5호선, 상일동역, 서울, seoul, korea
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 13735
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.