នៅតំបន់សុនរឹងមានហាងអាហារជាច្រើនសម្រាប់អ្នកធ្វើការការិយាល័យ. មានហាងខ្លះនឹងបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានខែ, ហើយក៏មានហាងខ្លះវិញទទួលបានការគាំទ្ររយៈពេលយូរ. ថ្ងៃនេះខ្ញុំសូមណែនាំហាងឈ្មោះ 'សាកាណាយ៉ាបារ៉ូបារ៉ូ' ហាងម្ហូបស៊ូស៊ីដែលបានបើកដំណើរការមួយរយៈមកហើយ.
ពាក្យនៅក្នុងចិត្តរបស់ខ្ញុំបានសរសេរនៅលើផ្លាករបស់ហាងនេះ. 'បេះដូងរបស់ខ្ញុំចាប់ផ្ដើមលោតនៅពេលគិតដល់ការញ៉ាំស៊ូស៊ី.'
នៅច្រកចេញចូលមានព័ត៌មានអំពីឈុតអាហារពេលល្ងាចនឹងម្ហូបប្រចាំហាង. ហាងនេះល្បីឈ្មោះអំពីស៊ូសុីដែលមានតម្លៃសមរម្យ.
នៅគ្រប់ច្រករបស់ហាងនេះគឺមានរូបស៊ូស៊ីដ៏គួរឲ្យស្រលាញ់.
ពេលនោះគឺពេលអាហារថ្ងៃត្រង់ហើយហាងមានភ្ញៀវជាបុគ្គលិកការិយាល័យពេញបីភាគរបស់ហាងទៅហើយ.
នៅទីនេះមានម្ហូបមួយចាននិងជាឈុតជាច្រើន. ហើយក៏មានស្រាសាគេច្រើនគួរសម. វាមើលទៅគេនឹងបើកពេលថ្ងៃសម្រាប់លក់អាហារហើយជាប្រភេទបារនៅពេលល្ងាច. វាគឺជាការផ្សំគ្នាដ៏ល្អមួយរវាងស៊ុបប្រហិតត្រីក្ដៅនិងស្រាសគេនៅរដូវខែរងា. ខ្ញុំបានកម្ម៉ង់ឈុតស៊ូសុីពិសេសដែលគឺជាម្ហូបឆ្ងាញើជាងគេក្នុងហាងនេះ.
ខ្ញុំមកម្នាក់ឯងហេតុដូច្នេះខ្ញុំបានអង្គុយនៅកន្លែងតំបន់បារហើយពិតជាល្អណាស់ពីឃើញពួកគាត់ចំអិនម្ហូប.
សម្រាប់អាហារសម្រន់គឺសាឡាត់.
មីអ៊ូដុនចានតូចចេញមកហើយគឺពិតជាសាកសមញ៉ាំជាមួយស៊ូសុី.
សាច់ពោះត្រីធូណា, សាច់ត្រីធូណា, ត្រីឆ្លាម, ត្រីសូម៉ុង, ត្រីប្រភេទសំប៉ែត, បង្គាប្រឡាក់គ្រឿង, បង្គាឆៅ, សាច់គោវ៉ោឃ្យូ, អន្ទង់. វាមានសរុប ១២ដុំ. ក៏ប៉ុន្តែនៅនេះមាន ១៣ដុំវិញ. បាយតៅហ៊ួរចៀនគឺរៀបចំឲ្យឥតគិតថ្លៃ.
- ម្ហូបអាហារ ★★★★☆
ដោយសារតែមានភ្ញៀវជាច្រើនសាច់ត្រីគឺស្រស់. គ្រឿងប្រឡាក់គឺមិនប្រៃខ្លាំងហើយបាយចម្អិនបានល្អ.
- អនាម័យ ★★★★☆
ភាពស្អាតបាតគឺពិតជាសំខាន់សម្រាប់ហាងម្ហូបស៊ូស៊ី. ពីព្រោះតែវាគឺជាម្ហូបដែរគេកាន់ដោយដៃទទេនៅពេលធ្វើស៊ូសុី.
- សេវាកម្ម ★★★☆☆
ធម្មតា
- បរិយាកាស★★★★☆
ផ្នែកខាងក្នុងគឺរៀបរយនិងការសង្កត់សំឡេង. ជញ្ជាំងកញ្ចក់ដ៏ធំធ្វើឲ្យអ្នកមានអារម្មណ៏ថាសេរីភាព.
- ភាពងាយស្រួល ★★★★☆
ដើរ ៤នាទីពីច្រកចេញទី ៨ជួរទី ២នៃស្ថានីយសល់លិង.
- ម៉ោងធ្វើការ: ១១:៣០~២២:០០, ម៉ោងសម្រាកចាប់ពី ១៤:៣០~១៧:៣០, បិទនៅថ្ងៃអាទិត្យ
- ចំនួនមនុស្សណែនាំ: គ្មានបញ្ហា
- ម្ហូបណែនាំ: ស៊ូសុីពិសេស
- តម្លៃ: ចាប់ពី ១០,០០០វ៉ុន
- ភាពទាក់ទាញ: ខ្ចប់យកទៅ, ហ្វ្រី Wifi
អាសយដ្ឋាន: ១៤០-១ សាមសុងដុង, ខណ្ឌហ្កាងណាមហ្កូ, ទីក្រុងសេអ៊ូល.