Travel Info

'ហាងស្តរីញូហ្សឺឡែន', កន្លែងលក់សាំងវិចដ៏ប្លែកនៅផ្លូវសុងដានហ្កិល
서울먹거리
Last Modified : 2020/07/02

ផ្លូវសុងរីដានហ្កិលគឺប្រាកដជាទីកន្លែងដែលល្បីនៅខណ្ឌសុងផាហ្កូ. នៅជិតផ្លូវដំបូងរបស់សុងដានហ្កិលមានហាងសាំងវិចមួយឈ្មោះ 'ស្តរីហ្សឺឡែន', ដែលផ្នែកខាងក្នុងប្លែក.



តើអ្នកអាចឃើញទ្វារពណ៌បៃតងខ្ចីដែលទេ? ចាប់ផ្ដើមពីច្រកចូលទីនេះមានបរិយាកាសតំបន់ណាមួយនៅប្រទេសក្រៅ. ទោះបីជាវានៅខាងក្រោយអាគារ, ពណ៌និងបរិយាយកាសគឺពិតជាទាក់ទាញភ្នែកណាស់.



មានផ្កាខ្ជូតជាច្រើនដាក់រៀបជួរនៅច្រកចេញចូល.



នៅពេលខ្ញុំដើរចូលទៅ, ខ្ញុំឮចម្រៀងដែរដូចនៅតំបន់វិស្សមកាលអញ្ចឹង. នៅទីនោះមានដើមឈើជាច្រើនខាងក្នុងដូចនៅច្រកចេញចូលអញ្ចឹង. នៅពេលក្រឡេកឃើញដំបូង, វាមើលទៅដូចសួនផ្កាតូចមួយ.




ទីនោះមានផ្កានិងដើមឈើនៅគ្រប់តុតែម្ដង. វាពិតជាសាកសមពីព្រោះតែហាងមានឈ្មោះ 'ញូហ្សឺឡែន' ប្រទេសដែរល្បីអំពីទេសភាពធម្មជាតិ.





ម្ហូបចម្បងនៅទីនេះគឺសាំងវិច. ខ្ញុំបានកម្ម៉ង់ម្ហូបប្រចាំហាង, 'ពងមាន់បុងបុង' និង 'សាច់មាន់ម៉ូរ៉ូខាន'. ម្ហូបទាំងអស់គឺមានភាសាកូរ៉េនិងអង់គ្លេសអញ្ចឹងវាពិតជាងាយស្រួលសម្រាប់ជនបរទេស.






តុក្កតាសត្វនិងវត្ថុផ្សេងៗតំណាងឱ្យប្រទេសអូស្ត្រាលី (និងញូហ្សឺឡែន) បានលាក់ខ្លួននៅគ្រប់ទីកន្លែង.



ហើយវាពិតជាប្លែកដែលមានរូបថតនៅគ្រប់ទីកន្លែង.



នំប៉័ងសាំងវិចទាំងពីរបានដាក់រៀបចំក្នុងចានតែមួយ. ការរៀបចំពិតជាប្លែកភ្នែកនិងអស្ចារ្យមែនទេ?



ម្ហូបប្រចាំ 'ពងមាន់បុងបុង' គឺមានគ្រឿងផ្សំពោរពេញចន្លោះនំបុ័ងដ៏ស្រួយ. សាំងវិចពងមាន់គឺមាននៅគ្រប់ទីកន្លែង. ជាទូទៅបើសិនជាវានាមជាតិគ្រីមជាមួយនឹងមៃយ៉នណែស, សាំងវិចពងមាន់នៅទីនេះគឺបានដាក់ទឹកម៉ាស្ទ័ត.



សម្រាប់ខ្ញុំសាំងវិចសាច់មាន់ម៉ូរ៉ូខានមានរសជាតិឆ្ងាញ់ជាង. សាច់ទ្រូងមាន់ប្រឡាក់ជាមួយនឹងគ្រឿងសំ ៥ យ៉ាងគឺពិតជាទាក់ទាញណាស់. វាស្រដៀងទៅនឹងសាច់មាន់ថានដូរីនៅហាងការីបូរាណ. ហើយរ៉ូកូឡា (សាឡាត់ស្រួយ) រសជាតិល្វិញគឺពិតជាសាកសមគ្នាណាស់.






ហាងនេះពោរពេញទៅដោយបរិយាកាសប្លែកភ្នែកនិងងាយស្រួលដូចហាងកាហ្វេអញ្ចឹង. នំសាំងវិចមានរសជាតិឆ្ងាញ់អញ្ចឹងខ្ញុំនឹងត្រឡប់មកទីនេះនៅពេលដែលខ្ញុំមកផ្លូវសុងរីដានម្ដងទៀត.



ហាងបិទរាល់ថ្ងៃអង្គារ.


  • ម្ហូបអាហារ ★★★★☆
ខ្ញុំអាចមានអារម្មណ៍ថានំសាំងវិចនីមួយៗគឺគេបារម្ភអំពីរសជាតិខុសពីគ្នារបស់គ្រឿងផ្សំនិងនំប៉័ង. ក៏ប៉ុន្តែគេប្រើពេលរយៈរាងយូរបន្តិចពេលចម្អិន.


  • អនាម័យ★★★☆☆

ផ្នែកខាងក្នុងបែបធម្មជាតិ, អញ្ចឹងសម្អាតមិនបានស្អាត.


  • សេវាកម្ម ★★★☆☆

ធម្មតា


  • បរិយាកាស ★★★★☆

បរិយាកាសធម្មជាតិធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាល. ខ្ញុំគិតថាប្រហែលជាអ៊ូអរនៅចុងសប្តាហ៍ពីព្រោះតែកន្លែងនិងចំនួនតុគឺតិច


  • ភាពងាយស្រួល★★★☆☆

ដើរ ៨ នាទីពីច្រកចេញទី ១ ជួរទី ៨ នៃស្ថានីយសុខឆុន. អត់មានកន្លែងចតឡាន.


  • ម៉ោងធ្វើការ: ក្នុងសប្តាហ៍ ១០:៣០~១៧:០០ ថ្ងៃសុក្រ, ចុងសប្តាហ៍, ថ្ងៃបុណ្យ ១០:៣០~២១:០០ បិទរាល់ថ្ងៃអង្គារ.
  • ចំនួនមនុស្សណែនាំចាប់ពី ១ ដល់ ៣នាក់. វាប្រាកដជាល្អបើសិនជាអ្នកខ្ចប់យកទៅញ៉ាំនៅសួនបឹងសុខឆុន.
  • ម្ហូបណែនាំ: សាំង វិចពងមាន់បុងបុង,សាំងវិចសាច់មាន់ម៉ូរ៉ូខាន.
  • តម្លៃ: ចាប់ពី ៩,០០០វ៉ុន
  • ភាពទាក់ទាញ: កន្លែងចតឡាន, ហ្វ្រី Wifi, មានបន្ទប់ទឹកផ្សេងគ្នា.

Map

អាសយដ្ឋាន: ២៦៨ បឹងសុខឆុន, ខណ្ឌសុងផាហ្កូ, ទីក្រុងសេអ៊ូល.


뉴질랜드스토리, 샌드위치, 8호선, 석촌역, 데이트, 서울, seoul, korea
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 19093
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.