អ្នកធ្លាប់បានឮឈ្មោះ 'យ៉ូយ៉ូម៉ា' ដែលត្រូវទេ? គាត់គឺជាអ្នកលេងវីយូឡុងធំដ៏ល្បីឈ្មោះប្រចាំពិភពលោក. បើសិនជាលោកអ្នកស្វែងរកឈ្មោះគាត់នៅលើវេបសាយលោកអ្នកប្រាកដជារកឃើញ 'ផ្ទះបាយយ៉ូយ៉ូម៉ា' គឺជាការស្វែងរកភ្ជាប់ជាមួយឈ្មោះនឹង. ថ្ងៃនេះខ្ញុំសូមណែនាំហាងនេះទៅដល់លោកអ្នក.

ហាងផ្ទះបាយយ៉ូយ៉ូម៉ាគឺទល់មុខមជ្ឈមណ្ឌលវិចិត្រសិល្បៈសេអ៊ូល. វាពិតជារាងទាក់ទងនឹងវិចិត្រសិល្បៈពីឈ្មោះរហូតដល់ពីរតាំងមែនទេ? នៅទីនោះមានវេនដាដែលបានតុបតែងយ៉ាងទាក់ទាញនៅជិតច្រកចេញចូល. វាពិតជាល្អណាស់បើសិនជាអង្គុយនៅទីនេះហើយញ៉ាំបង្អែមនៅថ្ងៃក្ដៅ.
នៅខាងក្នុងហាង, តុនិងកៅអី, គ្រឿងសង្ហារឹម, រូបគំនូរ, ឧបករណ៍តន្ត្រី, និងវត្ថុផ្សេងៗបែបបូរាណបានបំភ្លឺដោយភ្លើងខាងលើ.
នៅទីនេះមានវត្ថុបូរាណជាច្រើនមិនធ្វើឱ្យភ្នែករបស់ខ្ញុំធុញឡើយ.
នំប័ងអាំងគឺជាអាហារដំបូងសម្រាប់ម្ហូបឈុតនេះ. វាមកជាមួយនឹងក្រដាស់សើមនៅក្នុងទឹកក្ដៅ.
ម្មជាតិ. នេះគឺជាស៊ុបបែបគ្រីមដែលមានគ្រាប់រឹងមើលទៅដូចជាគ្រាប់សណ្ដែក. ខ្ញុំនៅតែមិនអាចបំភ្លេចរស់ជាតិឆ្ងាញ់របស់វា. វាគឺជាម្ហូបដ៏ជាប់ចិត្តបំផុតក្នុងឈុតអាហារនេះ, គ្រប់គ្រាន់សំរាប់កម្ម៉ង់វាតែឯង.

សាច់កជ្រូកគឺក្រាស់គ្រាន់បើហើយខ្ញុំអាចមានអារម្មណ៍ថាសាច់នេះពិតជាឆ្ងាញ់. សាច់កជ្រូកគឺក្រាស់ប៉ុន្តែវាមិនស្ងួតទេហើយទន់ទៀត. វាពិតជាសាកសមជាមួយនឹងទឹកប៉េងប៉ោះនិងផ្សិតជញ្ច្រាំ, ត្រប់វែង, និង ខ្ទឹមបារាំង.
ទឹកជ្រលក់រាងប្រៃបន្តិច,ប៉ុន្តែបើសិនជាញ៉ាំជាមួយដំឡូងបារាំងកិននិងទឹកជ្រលក់គ្រីមជូរបន្សាបជាតិរបស់វា..
- ម្ហូបអាហារ ★★★★☆
របៀបកែច្នៃសាច់គឺពិតជាល្អ. បន្លែសាឡាត់គឺស្រស់និងស៊ុបពិតជាឆ្ងាញ់. ចំនួនគឺគ្រប់គ្រាន់.
- អនាម័យ ★★☆☆☆
ខ្ញុំសង្ឃឹមថាបុគ្គលិកចង្ក្រានបាយនិងពាក់ម៉ាស់នៅពេលពួកគេមានការសន្ទនា.
- សេវាកម្ម ★★★☆☆
ពួកគេគឺរាក់ទាក់,ប៉ុន្តែវាគឺជារឿងសោកស្តាយមួយដែលបុគ្គលិកពាក់អាវយឺតធម្មតានិងខោកាប៊យដែរមិនសាកសមសម្រាប់ហាងបែបនេះ.
- បរិយាកាស ★★★☆☆
ការតុបតែងនិងទីធ្លាគឺល្អ. ក៏ប៉ុន្តែវាជាការពិតណាស់ពួកគេត្រូវតែថែទាំកន្លែងជាងនេះ
- ភាពងាយស្រួល★★★☆☆
ដើ ៨ នាទីនៅក្នុងផ្លូវតូចនិង ១១ នាទីនៅលើផ្លូវធំពីច្រកចេញទី ៤-១ ជួរទី ៣ នែស្ថានីយ៍ណាមប៊ូ. ចំណតឡាន ១ ម៉ោងឥតគិតថ្លៃ.
- ម៉ោងធ្វើការ: ១១:៣០~២២:០០ (ពេលខ្លះបិទនៅថ្ងៃច័ន្ទ)
- ចំនួនមនុស្សដែលនាំ: ពីរនាក់ឬក៏ច្រើនជាងនឹង
- ម្ហូបណែនាំ: ស៊ុប, សាឡាត់, នឹងម្ហូបចម្បង.
- តម្លៃ: ២០,០០០វ៉ុនឡើងទៅសម្រាប់ម្នាក់
- ភាពងាយស្រួល: អាចកក់កន្លែងមុនបាន
អាសយដ្ឋាន: ២០ ផ្លូវបានផូ-ដេរ៉ូ, ខណ្ឌសរឆូហ្កូ, ទីក្រុងសេអ៊ូល.