នៅកូរ៉េមានពាក្យស្លោកមួយថាសត្វខ្លាបន្សល់ទុកស្បែករបស់វាហើយមនុស្សបន្សល់ទុកឈ្មោះនៅពេលពួកគេស្លាប់. វាគឺជារឿងអស្ចារ្យមួយដែលឈ្មោះមនុស្សអាចក្លាយជាឈ្មោះប្រេនមួយ. ជាពិសេសសម្រាប់មុខម្ហូបអាហារ, ហាងដែលមានឈ្មោះរបស់អ្នកបង្កើតកាន់តែបង្កើនភាពជឿទុកចិត្ត. តើលោកអ្នកធ្លាប់លឺឈ្មោះ 'គីមយ៉ុងម៉ូ'? នេះគឺជាឈ្មោះរបស់អ្នកជំនាញខាងធ្វើដំណាប់ដែលជាប់លេខ ៦ ក្នុងប្រទេសកូរ៉េ. ថ្ងៃនេះខ្ញុំបានមកហាងនំប័ងដែលមានឈ្មោះរបស់គាត់, ហាងនំប៉័ងគីមយ៉ុងម៉ូ.
ហាងនំប័ងនេះបើកនៅសង្កាត់សរចូដុងនៅឆ្នាំ ១៩៨២. បន្ទាប់មកទៀតគាត់បានបើកហាងជាច្រើននៅតំបន់ដូចជាអាគារថូហ្កក, សិនបានផូ, ចាំសិល, ដេជីដុង, និងហាងជាច្រើននៅតំបន់ហ្កាងណាម. ហាងដែលខ្ញុំទៅថ្ងៃនេះនៅសិនបានផូ.
ខ្ញុំអាចហិតក្លិនដ៏ឈ្ងុយរបស់នំប័ងនៅផ្លូវដើរចូល. នៅពេលដែលខ្ញុំបើកទ្វា, ខ្ញុំអាចមានអារម្មណ៍ថារីករាយសម្រាប់ភ្នែកនិងច្រមុះរបស់ខ្ញុំ. ខ្ញុំមានអារម្មណ៍ថាភ្នែករបស់ខ្ញុំពោរពេញទៅដោយនំប័ង, នំខេកនិងនំឃុកខិ.
តើនេះជាឋានសួគ៌មែនទេ? ទូតាំងដ៏ធំដែរមាននំខេកជាច្រើនជាងហាងនំប៉័ងដទៃគឺពិតជាទាក់ទាញភ្នែកខ្ញុំណាស់. ជាការពិតណាស់នំខេកដែលស្អាតគឺតែងតែឈ្នះនំបុ័ងធម្មតា. ទៅតាមវិញ្ញាណរបស់ខ្ញុំ, ខ្ញុំបានផ្ដោតចំណាប់អារម្មណ៍របស់ខ្ញុំទៅលើទូតាំងនេះ.
នំខេកផ្កាមេអំបៅនេះបានធ្វើឡើងពីសូកូឡាវាកាន់តែទាក់ទាញខ្លាំងនៅខែឧសោភានៅពេលដែលមានថ្ងៃឪពុកម្ដាយ. ខ្ញុំសន្យាខ្ញុំទិញនំខេកនេះនៅថ្ងៃឪពុកម្ដាយឆ្នាំក្រោយ. (នៅថ្ងៃឪពុកម្ដាយ, ឪពុកម្ដាយជនជាតិកូរ៉េតែងតែទាស់ការមេអំបៅនៅលើទ្រូងខាងស្ដាំ.)
ដោយសារតែនេះគឺជាខែឧសភាទើបមានតុមួយតាំងផ្កាមេអំបៅ.
ខ្ញុំមិនដឹងថាគួរយកនំប៉័ងមួយណាទេ. នោះគឺជាពេលដែលផ្លាក 'ការណែនាំរបស់អ្នកជំនាញ' បានជួយខ្ញុំ.
ហេតុដូច្នេះអ្វីដែលខ្ញុំជ្រើសរើសនោះគឺ, នំប៉័ងទំពាំងបាយជូរក្រៀមនិងនំទំទ្រាបលាជគឺជានំដែលខ្ញុំធ្លាប់ញុំ.
ហើយនំបុ័ងសាំងវិចគឺជាគោលបំណងដែលខ្ញុំមកហាងនេះ. (សាខាសិនបានផូគឺអត់មានតុអង្គុយនោះទេអញ្ចឹងអ្នកបានតែខ្ចប់យកទៅ)
បន្ទាប់ពីភ្លក់នំបុ័ងសាំងវិចរួច, ខ្ញុំបានសាកញាំុនំប៉័ងទំពាំងបាយជូរក្រៀម. គ្រាប់វាល់ណាត់និងទំពាំងបាយជូរក្រៀមគឺមានច្រើននៅគ្រប់ម៉ាត់. ខ្ញុំគិតថាញ៉ាំនំប៉័ងពីរប្រភេទនោះរួចហើយទើបដឹងថាជំហានដំបូងគឺសំខាន់. ផ្នែករបស់នំបុ័ងគឺត្រូវតែល្អ.
នំប័ុងទំទ្រាបលាជគីជានំប័ុងចំណូលចិត្តរបស់ខ្ញុំហើយទំទ្រាបលាជធម្មតានិងទំទ្រាបលាជពណ៌គឺពិតជាឆ្ងាញ់ណាស់. បន្ថែមពីនេះ, ខ្ញុំកាន់តែទំពាររសជាតិតែខ្មៅកាន់តែចេញមក, បន្សល់ទុករសជាតិដក់ជាប់ក្នុងមាត់របស់ខ្ញុំ.
សព្វថ្ងៃនេះនំប៉័ងបានក្លាយជាអាហារសម្រន់មិនមែនជាអាហារចម្បងនោះទេពីព្រោះតែពួកគេគិតទៅលើបន្ថែមជាតិផ្អែមខ្លាំងពេក. ប៉ុន្តែនំប៉័ងនៅហាងនេះរឿងល្អសម្រាប់អាហារមួយពេល. ខ្ញុំចង់ត្រឡប់មកម្ដងទៀតដើម្បីសាកនំប៉័ងផ្សេង.
- ម្ហូបអាហារ★★★★★
ជំនាញរបស់លោកគីមយ៉ុងម៉ូនិងគីមយ៉ុងហុនអ្នកបន្តតំណែងគឺកំពុងតែបង្ហាញជំនាញរបស់គេ.
- អនាម័យ ★★★★☆
នំប៉័ងនិមួយៗ បានខ្ចប់ផ្សេងគ្នា. គ្រប់ជ្រុងជ្រោយគឺស្អាត. ក៏ប៉ុន្តែនំប៉័ងសាំងវិចដាក់ក្នុងទូតាំងគឺជាបញ្ហាមួយពីព្រោះតែបញ្ចេញឲ្យគេឃើញ.
- សេវាកម្ម★★★☆☆
ធម្មតា
- បរិយាកាស★★★★☆
វាអត់មានន័យអ្វីពីព្រោះតែអ្នកមិនបានញ៉ាំនៅក្នុងហាង. ទូតាំងយ៉ាងធំគឺពិតជាទាក់ភ្នែក.
- ភាពងាយស្រួល ★★★★★
ដើរមួយនាទីពីច្រកចេញទី ១ ជួរទី ៩ នែស្ថានីយសោនបានផូ. ចំណតឡានហ្វ្រីរយៈពេល ៣០ នាទីនៅជាន់ក្រោមដី.
- ម៉ោងធ្វើការ: ៨:០០~២២:៣០
- ការណែនាំចំនួនមនុស្ស: មិនបញ្ហា
- ម្ហូបណែនាំ: សាកល្បងនំប៉័ងល្បីទាំង ៧ ហើយកុំភ្លេចនំប៉័ងសាំងវិច!
- តម្លៃ: ៥,០០០~៥០,០០០វ៉ុន
អាសយដ្ឋាន: ១៨-៤ ផ្លូវបានផូ ២ដុង, ខណ្ឌសរឆូហ្កូ, ទីក្រុងសេអ៊ូល.