ម្ហូបនៅហាងភាគច្រើនគឺកាន់តែកើនឡើងនិងរាងទ្រលាន់. ក្នុងចំណោមពួកវាម្ហូបដែរស្រាលនិងងាយស្រួលសម្រាប់ក្រពះគឺទទួលបានការគាំទ្រយ៉ាងខ្លាំង. ហាងម្ហូបវៀតណាមនេះ 'ពេលព្រឹករបស់ហាណូយ' គឺជាហាងដែលខ្ញុំចង់ណែនាំសម្រាប់មនុស្សដែលស្វែងរកហាងអាហារដែលពួកគាត់អាចញ៉ាំជាមួយនឹងកូនរបស់ពួកគាត់.
លោកអ្នកអាចស្វែងរកហាងនេះនៅច្រើនតំបន់របស់ទីក្រុងសេអ៊ូលពីព្រោះវាមានច្រើនសាខាហើយថ្ងៃនេះខ្ញុំទៅហាងនៅភូមិសររេ.
វាធំទូលាយដល់ថ្នាក់អាចបំពេញចិត្តភ្ញៀវជាច្រើន.
លោកអ្នកអាចខ្ចប់យកម្ហូបគ្រប់មុខទៅបាន. អញ្ចឹងលោកអ្នកអាចទទួលទានអាហារម្ហូបវៀតណាមនៅផ្ទះគ្រប់បែប.
សុំបីតែកែវទឹកក៏មកពីប្រទេសវៀតណាមដែរ.
សព្វថ្ងៃនេះមនុស្សជាច្រើនចូលចិត្តជីវ៉ាន់ស៊ុយ. ជីវ៉ាន់ស៊ុយគឺជាគ្រឿងផ្សំដែលត្រូវមាននៅក្នុងម្ហូបរបស់វៀតណាម. គេនិយាយថាជីវ៉ាន់ស៊ុយនិងក្រូចឆ្មា, ម្ទេសគឺបានដាក់ក្នុងទូរទឹកកកអញ្ចឹងលោកអ្នកអាចសួរពួកគាត់បើសិនជាត្រូវការ.
ម្ហូបវៀតណាមផ្ទុយគ្នាទៅនឹងម្ហូបចិន. ខ្ញុំបានកម្ម៉ង់ណែមមូលដែលជាម្ហូបល្បីនៅទីនេះ.
លក្ខណៈផ្សេងមួយទៀតរបស់ហាងម្ហូបវៀតណាមនោះគឺតែផ្កាម្លិះ.
ណែមមូលបានយកចេញមកហើយ. លោកអ្នកអាចភ្លក់គ្រឿងផ្សំជាច្រើននៅក្នុងពេលតែមួយ. ខ្ញុំគិតថាគ្មានបអាហារណាដូចណែមមូលរបស់វៀតណាមនោះទេដែលសម្បូរទៅដោយបន្លែជាច្រើនប្រភេទ.
នេះគឺជាការរៀបចំដល់រៀបរយ.
ណែមមូលគឺជាម្ហូបដែលអ្នកយកបាញត្រាងច្រលក់ចូលទឹកអ៊ុនៗហើយខ្ចប់វាជាមួយនឹងសាច់, បន្លែ, និងទឹកជ្រលក់. សុំបីតែក្មេងដែលមិនចូលចិត្តញ៉ាំបន្លែក៏អាចរីករាយក្នុងការធ្វើម្ហូបដោយខ្លួនឯង, កាត់បន្ថយការរើសអើងទៅលើបន្លែនឹងនាំពួកគេសាកល្បងញ៉ាំអាហារដ៏រីករាយ.
ទឹកជ្រលក់សណ្ដែកដីនេះក៏ឆ្ងាញ់សម្រាប់ក្មេងដែរ.
មូលវាឲ្យបានល្អបន្ទាប់ពីដាក់គ្រឿងផ្សំរួចអញ្ចឹងទើបបន្លែមិនចេញមកក្រៅ. លោកអ្នកនឹងស៊ាំទៅនឹងការធ្វើវាក្នុងប៉ុន្មានដង.
ងាញ់ ងាញ់. នេះគឺជាម្ហូបដែលលោកអ្នកមិនអាចញ៉ាំយ៉ាងរហ័សក៏ប៉ុន្តែញ៉ាំមួយៗ និងតាមដំណើរ.
នេះគឺជាហាងពេលព្រឹករបស់ហាណូយ, ម្ហូបវៀតណាមដល់រៀបរយនិងស្រស់ស្រាយ.
- ម្ហូបអាហារ ★★★★☆
ទាំងពីរគ្រឿងផ្សំនិងការតុបតែងគឺល្អឥតខ្ចោះ.
- អនាម័យ★★★★☆
សរុបសេចក្ដីគឺស្អាត
- សេវាកម្ម ★★★★☆
ពីព្រោះតែរបៀបពួកយើងញ៉ាំណែមមូលនេះពួកយើងមានការព្រួយបារម្ភប៉ុន្តែពួកគាត់ឆ្លើយតបយ៉ាងរាក់ទាក់.
- បរិយាកាស ★★★★☆
ទីធ្លាដ៏ទូលាយបូកបន្ថែមទៅនឹងភាពលំហាយកាយ
- ភាពងាយស្រួល ★★☆☆☆
ដើរ ១២នាទីពីច្រកចេញទី ៤ជួរទី ៩នៃស្ថានីយសុីនបានផូ.
- ម៉ោងធ្វើការ: ១១:០០~២១:០០
- ចំនួនមនុស្សណែនាំ: ចាប់ពីពីរឡើងទៅ
- ម្ហូបណែនាំ: ណែមមូលវៀតណាម, ភ្វើ
- តម្លៃ: ៣៤,០០០វ៉ុនសម្រាប់ណែមមូលវៀតណាម, ១០,៥០០វ៉ុនសម្រាប់ភ្វើ
- ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម
អាសយដ្ឋាន: ផ្លូវសររេរ៉ូ ៦ហ្កិល, ខណ្ឌសរឈហ្កូ, ទីក្រុងសេអ៊ូល.