ក៏ប៉ុន្តែ, ចាហាសូនម៉ានដូ (គាវធ្វើដោយផ្ទាល់) គឺមិនមែនផ្នែកមួយដែលបានប្រើប្រាស់អត្ថប្រយោជន៍និងចាប់តាមភាពល្បីល្បាញរបស់ផ្លូវនេះ. ជាដើមឡើយនេះគឺជាកន្លែងដ៏តូចមួយដែលលក់គាវធ្វើដោយផ្ទាល់ហើយបន្ទាប់មកទៀតក្លាយជាហាងអាហារដោយសារតែវាល្បី.
ផ្លាក់សញ្ញាស្រស់ស្អាត.
.
ចាហាសូនម៉ានដូគឺជាហាងប្រភេទបែបលក្ខណៈឯកជន. ផ្ការនិងផាងផ្ការបានរៀបជួរយ៉ាងស្រស់ស្អាតនៅលើជណ្ដើរ. ផ្ការហាយដ្រាំងគាគឺពិតជាទាក់ភ្នែកខ្ញុំណាស់.
នៅទីនោះក៏មានផ្លាកថាហាងបានជ្រើសរើសហាងជាមៃខលលីនហ្កាយស្វាគមន៍ខ្ញុំ.
នេះគឺផ្នែកខាងក្នុងរបស់ហាង. ដោយសារតែនៅទីនេះមានជណ្ដើរជាច្រើនហើយប្រសិទ្ធភាពទីធ្លាគឺមិនល្អអញ្ចឹងទៀតរាងពិបាកសម្រាប់អ្នករត់តុឆ្លើយតបលឿន.
ពួកគេលក់ទឹកស៊ុប, គាវនិងទឹកជ្រលក់. ដោយសារតែឃើញមានមនុស្សជាច្រើនទិញអញ្ចឹងវាប្រាកដជាហាងដ៏ឆ្ងាញ់មួយ.
ខ្ញុំអាចយល់បានថាពួកគេបារម្ភអំពីមឺនុយម្ហូបណាស់. នៅនេះនិយាយថាពួកគេមិនបានប្រើប្រាស់គ្រឿងផ្សំគីមីនោះទេហើយប្រើប្រាស់តែគ្រឿងផ្សំធម្មជាតិនិងរបៀបបូរាណ. នៅទីនេះក៏មានឈិតម្ហូបដែលខ្ញុំអាចញ៉ាំបានម្ហូបជាច្រើនមុខក៏ប៉ុន្តែលើកនេះខ្ញុំនឹងសាកល្បងគាវសិន.
ដោយអ្នកអាចឃើញពីឈ្មោះរបស់ហាង 'សូនម៉ានដូ (គាវធ្វើដោយផ្ទាល់)' គឺជាម្ហូបចាំបងនៅទីនេះក៏ប៉ុន្តែម្ហូបថាំងផ្យូងឈេ (សាឡាត់សណ្ដែក), ណេងឈេ (បន្លែកក) និងទឹកតែបុរាណក៏មានផងដែរ. គីមីខំមានមកបន្ថែមសំរាប់ផឹកនិងបង្អែមផងដែរអញ្ចឹងវាប្រាកដជាល្អដោយអាចនិយាយគ្នាយូរជាមួយនឹងស្រាមួយពែង.
នៅខាងក្រៅទេសភាពរបស់ភ្នំអុីនវ៉ោងសានហាក់ដូចជារូបគំនូរមួយអញ្ចឹង. ពិតជាការលំហាយកាយដ៏ល្អ.
តុកម៉ានដូហ្កក (ស៊ុបគាវនិងនំអង្ករ), កាក់ដូហ្កីនឹងគីមឈីក៏បានយកចេញមក. គាវបានប្រើប្រាស់ពណ៌ធម្មជាតិដែលប្រើស្ពៃខ្មៅ, ការ៉ុតនិងមើមស្ពៃស្វាយ.
រសជាតិទឹកស៊ុបដ៏ផុយកាន់តែធ្វើឱ្យចំណងអាហាររបស់ខ្ញុំកើនឡើង. ដោយគ្រាន់តែមួយស្លាបព្រាអាចធ្វើឲ្យខ្ញុំយល់ដឹងថាវាបានចម្អិនយ៉ាងម៉ត់ចត់ប្រើរយៈពេលយូរ. សយំបីតែទឹកស៊ីអ៊ីវដែលញ៉ាំជាមួយក៏មានរសជាតិអស្ចារ្យណាស់ដែរ.
ពណ៌សស្រស់ស្អាតរបស់គាវគឺពិតជាស្អាតនិងចែងចាំងហើយវាគួរឲ្យស្រលាញ់ពេលដែលអ្នកមិនអាចញុំវា. ប្រវែងរបស់គាវគឺមួយម៉ាត់ហើយមានរសជាតិស្រាលនិងទន់. វាគ្មានឥទ្ធិពលអ្វីក៏ប៉ុន្តែវាជារសជាតិដែលធ្វើឲ្យខ្ញុំញ៉ាំរហូត.
ចូរាំងហ្គីដ៏ស្វិត (នំអង្ករគ្រាប់) គឺពិតជាសាកសមជាមួយនឹងងគីមជីនិងកាក់ដូហ្គី. ការផ្សំគ្នារបស់ទឹកស៊ុបស្រាលជាមួយនឹងគីមឈីគឺតែងតែសាកសមនឹងគ្នា.
សុំបីតែនាមប័ណ្ណឈ្មោះក៏ស្រស់ស្អាតដែរ. ខ្ញុំឮថាគាវឆៃថាវដែលមានតាមរដូវក៏ឆ្ងាញ់ណាស់ដែរ. ខ្ញុំនឹងសាកវាលើកក្រោយ.
- ម្ហូបអាហារ ★★★★☆
មើលទៅស្អាតហើយរសជាតិឆ្ងាញ់.
- អនាម័យ ★★★★★
សម្ភារៈសម្រាប់ញ៉ាំ, តុនិងគ្រប់ជ្រុងជ្រោយគឺស្អាតបាតនិងរៀបរយ.
- សេវាកម្ម★★★☆☆
ពិតជាពិបាកកម្ម៉ង់អ្វីបន្ថែមបន្ទាប់ពីការកម្ម៉ង់លើកដំបូងពីព្រោះតែបញ្ហានៃរចនាសម្ព័ន្ធ.
- បរិយាកាស★★★★☆
វាស្ថិតនៅភ្នំដ៏ស្ងប់ស្ងាត់អញ្ចឹងទាំងទេសភាពនិងបរិយាកាសគឺមានគុណភាពខ្ពស់.
- ភាពងាយស្រួល★☆☆☆☆
ជិះឡានក្រុងលេខ ៧០២២ ឬក៏ ១០២០ ពីច្រកចេញទី ៣ជួរទី ៣នៃស្ថានីយឃ្យូងបុកហ្កុងរួចចុះនៅផ្ទះសេវាកម្មសហគមន៍. រួចដើរ ១៥នាទី.
.
- ម៉ោងធ្វើការ: ១១:០០~២១:៣០ បិទនៅថ្ងៃបុណ្យជាតិ
- ចំនួនមនុស្សដែលនាំ: ២~៤នាក់
- ម្ហូបណែនាំ: ម៉ានដូហ្កុក (ស៊ុបគាវ), តុកម៉ានដូហ្កុក (ស៊ុបគាវនិងនំអង្ករ), ម៉ានដូចុងហ្កល់ (ស៊ុបគាវឆ្នាំងដី).
- តម្លៃ: ប្រហែល ១៥,០០០វ៉ុនសម្រាប់មនុស្សម្នាក់
- ភាពទាក់ទាញ: មានបន្ទប់ទឹកផ្សេងគ្នា, មានចំណតចតឡាន, មានការកក់ទុកជាមុន.
អាសយដ្ឋាន: ១២ ផេកសុខដុងហ្កិល, ខណ្ឌចុងនូហ្កូ, ទីក្រុងសេអ៊ូល.