Travel Info

ហាងកាហ្វេលីប្រេសាខាយ៉ន់ណាម, សិក្ខាសាលាតូចដែលដូចហាងកាហ្វេ
서울먹거리
Last Modified : 2020/07/04
'លីប្រេ' រំលឹកដល់ខ្ញុំអំពីប្រទេសម៉ិកស៊ីកូនិងអ្នកកីឡាចំបាប់ជំនាញ. ជាដំបូងឈ្មោះរបស់វាមានន័យថាសេរីភាព, ប៉ុន្តែខ្ញុំគិតខ្លួនឯងអំពីរឿងឈ្មោះ 'ណាឆូលីប្រេ' ដែលសម្ដែងដោយលោកជេចប្លេច. តាមការចងចាំរបស់ខ្ញុំ, ជាគឺជារឿងកំប្លែងអំពីមនុស្សម្នាក់លាក់អត្តសញ្ញាខ្លួនឯងហើយបានលេងកីឡាចំបាប់ពាក់ម៉ាស់.



តើម្ចាស់ហាងរបស់ហាងកាហ្វេនេះគិតដូចខ្ញុំដែរមែនទេ? ផ្លាកយីហោរបស់ហាងគឺជារូបកីឡាចំបាប់ដែលពាក់ម៉ាស់! ខ្ញុំទន្ទឹងរង់ចាំចិត្តគំនិតនិងសេចក្ដីរំភើបក្នុងចិត្ត.



នៅទីនោះមានរូបរបស់អ្នកកីឡាចំបាប់ពាក់ម៉ាស់ទិញនៅលើជញ្ជាំងនៅក្នុងហាងតូចនេះ. មានភ្ញៀវជាច្រើនកំពុងរង់ចាំ. ពួកគេលក់គ្រាប់កាហ្វេហើយពួកគេពិតជាល្បីឈ្មោះក្នុងចំណោមអ្នកដែលចូលចិត្តកាហ្វេ.



នោះគឺជាទូដាក់ថ្នាំចិនសែ. តើទីកន្លែងនេះធ្លាប់គឺជាកន្លែងពេទ្យថ្នាំបុរាណមែនទេ? ប្រហែលជាវាគ្រាន់តែជាការតុបតែងប៉ុណ្ណោះ...វាពិតជាអស្ចារ្យណាស់ដែលបានឃើញគ្រាប់កាហ្វេបានដាក់តាំងដោយប្រើថតតុ. អូ,ហើយខ្ញុំបានស្វែងរកលើវេបសាយហើយហាងនេះពិតជាដាក់ឈ្មោះតាមរឿងរបស់លោកជេចប្លេចពិតមែន.



ខ្ញុំបានកម្ម៉ង់ 'Moby-dick Dutch' (កាហ្វេឆុងត្រជាក់) ឡាត់ទេ. ខ្ញុំពិតជាឆ្ងល់តើគេប្រើរបៀបលាយយ៉ាងម៉េចសម្រាប់កាហ្វេឌុច, ហើយវាគឺជាកាហ្វេខេនយ៉ានបូកផ្សំនិងនីខារាហ្កួនបូកផ្សំនិងអុីធីអូភាន. វាក៏មានលក់នៅលើអនឡាញផងដែរ.



នេះគឺជាព័ត៌មានអំពីគ្រាប់កាហ្វេដែលពួកគេលក់. ពួកគេតែងតែផ្ដល់គ្រាប់កាហ្វេខុសគ្នារាល់អាទិត្យ, អញ្ចឹងវាពិតជាសប្បាយរីករាយដើម្បីជ្រើសរើសភេជ្ជៈផឹករាល់អាទិត្យ. ខ្ញុំនឹងសាកល្បងខូសស្តារីខាពីការជ្រើសរើសរបស់អាទិត្យនេះ. ខ្ញុំចូលចិត្តកាហ្វេខូសស្តារីខាពីព្រោះតែវាមានភាពស្មើគ្នា.


វាមានរសជាតិទន់ល្មមហើយក្រាស់, វារាងជូរបន្តិចហើយក្លិនរបស់វាជាប់ដក់ក្នុងមាត់របស់ខ្ញុំ. ខ្ញុំគិតថានេះគឺជាការលាយដ៏ល្អដែលអាចរក្សាទុករសជាតិដើមរបស់គ្រាប់កាហ្វេ. ហាងបើករាល់ថ្ងៃអត់តែថ្ងៃបុណ្យទានជាតិ. ដើរ ១៥នាទីពីច្រកចេញទី ៣ នៃស្ថានីយហុងដេ, ហើយវានៅក្បែរហាង 'ហុីមេជី' នៅក្នុងផ្លូវហ្នឹង.


Map

អាសយដ្ឋាន: ២២៧-១៥ យ៉ន់ណាមដុង, ខណ្ឌម៉ាផូហ្កូ, ទីក្រុងសេអ៊ូល.


연남동, 커피, 리브레, 원두, 서울, seoul, korea
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 16214
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.