Travel Info

សាគូរ៉ា, ហាងម្ហូបបួសដ៏សុខស្រួល
서울먹거리
Last Modified : 2020/06/27

ខ្ញុំគិតថាហាងម្ហូបបួសនៅកូរ៉េប្រហែលជាកម្រមានហើយខ្ញុំក៏មិនប្រាកដថាខ្ញុំអាចញ៉ាំអាហារបួសបាន, ប៉ុន្តែខ្ញុំបានមកហាងនេះដើម្បីសាកល្បងពីព្រោះតែម្ហូបល្បីប្រចាំហាងគឺការី.



នៅច្រកចេញចូលរបស់ហុងដេមានរងល្ខោនតូចសានវ៉ូលីមមួយហើយហាងសាគូរ៉ានៅជាន់ទីមួយរបស់អាគារតែមួយជាមួយនឹងរងល្ខោននោះ.



នៅកណ្ដាលមានបារមួយហើយតុបានអ្នកជុំវិញនោះ.



ដោយមិនបានរៀបចំរបៀបរៀបរយកន្លែងនេះមានបរិយាកាសកក់ក្ដៅនិងសុខស្រួល.



វាពិតជាល្អណាស់ដែលម្ហូបនិមួយៗមានផ្លាកសំគាល់បង្ហាញភាពខុសគ្នា. ឧទាហរណ៍, សញ្ញាស្លឹកពណ៌ខៀវគឺម្ហូបបួសពេញលេញ.



ផ្លាកសញ្ញាកែវទឹកពណ៌ទឹកសមុទ្រគឺម្ហូបមានទឹកដោះគោ.



ផ្លាកសញ្ញាពណ៌លឿងគឺម្ហូបមានពងមាន់.


ហើយផ្លាកសញ្ញាអក្សរអេសពណ៌ក្រហមមានន័យថាអ្នកអាចទទួលបានការបញ្ចុះតម្លៃបើសិនជាអ្នកកម្ម៉ង់ភេសជ្ជៈ.



ហើយប្រហែលផ្លាកសញ្ញាអក្សរទៅមានន័យថាខ្ចប់យកទៅ.



ខ្ញុំបានកម្ម៉ង់ស្រាក្រហមធម្មជាតិមួយកែវ. ការពិតទៅខ្ញុំបានស្គាល់ស្រាក្រហមម៉ាក់ 'អេមមីលីអាណា' យូរមកហើយ, ហើយគេពិតជាល្បីឈ្មោះស្រា 'កូយ៉ាម'. វាមិនស្រាលប៉ុន្តែរាងខ្លាំង



បន្លែដុតការីប័រជាមួយនឹងសាឡាត់បន្លែ. ការីរាងផ្អែម, ហឹរនិងមានគ្រឿងផ្សំជាច្រើនដែលបានរម្ងាស់ជាយូរដើម្បីធ្វើឲ្យរសជាតិឆ្ងាញ់. បន្លែដុតនៅខាងលើគឺពិតជារីករាយណាស់ពេលទំពារវា. ពួកគេមានម៉ោងសម្រាកមួយម៉ោងរវាងម៉ោងញ៉ាំបាយថ្ងៃត្រង់និងម៉ោងបាយពេលល្ងាច. បិទជារៀងរាល់ថ្ងៃចន្ទ. ដើ ១០ នាទីចេញពីច្រកចេញទី ៦ នៃស្ថានីយហុងដេអ្នកនឹងរកឃើញរងល្ខោនតូចសារ៉ូលីម.


Map

អាសយដ្ឋាន: ១៥៧ វ៉ោសានរ៉ូ, ផ្លូវសរហ្ក្យូដុង, ខណ្ឌម៉ាផូហ្កូ, ទីក្រុងសេអ៊ូល.


서교동, 비건, 수카라, 커리, 서울, seoul, korea
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 14666
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.