តើលោកអ្នកធ្លាប់ទស្សនាមើលកម្មវិធីឬក៏រឿងអាមេរិកដែរឬទេ? វាមានកន្លែងសម្ដែងជាច្រើននៅទីក្រុងញូវយ៉កការពិតទៅកន្លែងសម្ដែងដែលខ្ញុំធ្លាប់ឃើញនៅក្នុងរឿងនិងកម្មវិធីជាច្រើនគឺមាននៅឯស្ថានីយកាងណាមដែលខ្ញុំមិនដែលធ្លាប់បានទៅ.
'Greasy House'គឺជាហាងលក់ហាំប៊ឺរហ្គ័រសាច់គោស្ទេកដែលហាក់ដូចជាកន្លែងមួយដែលលាក់ខ្លួនដែលមានមនុស្សមួយចំនួនដឹងតែប៉ុណ្ណោះ(ខ្ញុំគិតថាមានតែខ្ញុំមួយទេដែលមិនដឹងពីកន្លែងនេះ)
ជាការពិតណាស់តំបន់នេះសម្បូរណ៍ទៅដោយអគារចាស់ៗហេតុដូច្នេះហើយការតុបតែងបែបថ្លៃថ្នូរមើលទៅមិនសាកសមជាមួយតំបន់នេះឡើយ.
នៅច្រកចេញចូលមានប័ណ្ណប៉ាតង់មួយនិយាយថាកន្លែងនេះបានជ្រើសរើសជាកន្លែងជំនាញសម្រាប់ធ្វើហាំប៊ឺរហ្គ័រសាច់ស្ទេកដោយកម្មវិធី 'ជីវិតនៃអ្នកជំនាញ SBS (កម្មវិធីប៉ុស្តិ៍ទូរទស្សន៍សម្រាប់ណែនាំពីមនុស្សដែលមានជំនាញពិសេស)!
ខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលបានភ្លក់ម្ហូបរបស់អ្នកជំនាញ.
ពេលនោះគឺម៉ោង 7 ល្ងាចតុជាច្រើនគឺបានពោរពេញទៅដោយភ្ញៀវអង្គុយ. តុក្នុងហាងមានតែ 6/7តែប៉ុណ្ណោះហើយនៅពេលដែលខ្ញុំចាប់ផ្ដើមញ៉ាំគឺមានភ្ញៀវប៉ុន្មាននាក់កំពុងតែឈរចាំតុ. តុនៅទីនេះពិតជារៀងតូចហេតុដូច្នេះហើយខ្ញុំបានលឺការសន្ទនារបស់តុក្បែរខ្ញុំ.
មុឺនុយបានបែងចែកតាមតាមលំដាប់ដូចជាអ្វីអាចបន្ថែមទៅលើហាំប៊ឺរហ្គ័រធម្មតាខែបន្ទាប់មកទៀតគឺទំហំខុសគ្នាចាប់ពីសាយកណ្ដាលដល់ធំ. ខ្ញុំបានកម្មង់ម្ហូបដែលល្បីជាងគេ 'ហាំប៊ឺហ្គឺសាច់ស្ទេកជាមួយខ្ទឹមស' ហើយបន្ថែមឈីសនិងកូកា.
វាពិតជាមានខ្ទឹមសច្រើនមែនទេ? បើហាងអាហារទូទៅភាគច្រើនគេដាក់តែក្លិនខ្ទឹមសតែហាង Greasy House បានដាក់ខ្ទឹមបំពងនិងខ្ទឹមអាំងជាច្រើន. តោះចាប់ផ្ដើមញ៉ាំ!
នៅបាតចានគឺជាបាយហេតុបន្ទាប់មកទៀតគឺមានដំឡូងបារាំងកិនម៉ត់នៅពីលើមើលទៅដូចកាវទើបមិនធ្វើឱ្យសាច់ហាំបឺហ្គឺស្ទេកមិនធ្លាក់ចេញពីបាយហើយថែមទាំងមានម្នាស់និងខ្ទឹមបារាំងអាំងហើយមានទឹកជ្រលក់លើនឹងផងដែលចុងក្រោយបង្អស់គឺពងមាន់ចៀនព្នៅដាក់ខាងលើជាមួយនឹងទំពាំងបារាំងអាំងហើយដើមកាឆាយអាំងដាក់ជុំវិញចានវាពិតជាម្ហូបឈ្ងុយហើយឆ្ងាញ់ទៀត.
- ម្ហូបអាហារ★★★★☆
ចំនួនសាច់គោស្ទេកហាំប៊ឺរហ្គ័រគឺទន់ល្មម.
- អានាម័យ★★★★☆
.
- សេវាកម្ម ★★★★☆
អាកប្បកិរិយានិងសំឡេងរបស់បុគ្គលិកពិតជាល្អដូចនៅហាងទំនើបយ៉ាងអញ្ចឹង.
- បរិយាកាស ★★★★☆
បរិយាកាសនៅក្នុងហាងដូចជាហាងនៅទីក្រុងញូវយ៉កដែលខ្ញុំធ្លាប់ឃើញនៅក្នុងរឿងខ្ញុំណែនាំទីនេះសម្រាប់ការណាត់ជូប.
- ភាពងាយស្រួល★★★☆☆
ដើ 7 នាទីពីច្រកចេញទី 1 ជួរទី 8 របស់ស្ថានីយ៍ សុខឆន់វានៅកៀនផ្លូវ.ខ្វះតំបន់ចតឡានហើយនៅកណ្ដាលផ្លូវមួយខាង.
- ម៉ោងធ្វើការ : 11:30~22:00
- សាកសមសម្រាប់មនុស្សពីរនាក់ឡើងទៅ
- ម្ហូបណែនាំ : ហាំប៊ឺរហ្គ័រស្ទេកខ្ទឹមស
- តម្លៃ : ១០.០០០~១៥.០០០ សម្រាប់មនុស្សម្នាក់
- ភាពទាក់ទាញ : ហ្វ្រី Wifi
អាសយដ្ឋាន: ៨-១សុងផាដុង, ខណ្ឌសុងផាគូ, ទីក្រុងសេអ៊ូល