ខ្ញុំអាចនឹងឮសំឡេងចចាបច្រៀងមុនពេលដែលខ្ញុំបានដើរចូលទៅ.
ហើយនៅពេលខ្ញុំឈានជើងចូលដល់ហាក់ដូចជាខ្ញុំកំពុងតែដើរនៅក្នុងព្រៃដ៏តូចមួយមិនមែននៅកណ្ដាលទីក្រុងនោះទេ។
តាមឈ្មោះ 'សារមន្ទីរវិចិត្រសិល្បៈខ្យង់ជីន', ទីនេះមានសរុបមហាសាលតាំងពិពណ៌ចំនួន ៥ - រោងជាងវីចិត្រករ, មហាសាលតាំងពិពណ៌ខាងក្រៅ, សួនផ្កាខាងក្រៅ, នឹងផ្ទះតែបែបបុរាណ. វាក៏ជាទីកន្លែងដែរតាំងពិពណ៌អំពីវិចិត្រសិល្បៈនិងសិល្បៈដ៏ទៃទៀតជាហូរហែ. ជាពិសេសមហាសារតាំងពិពណ៌ផ្ទះហានណុកដែលបានគូរប្លង់សម្រាប់កេរ្តិ៍មរតកជាតិលេខ ១៦, ដែលគឺជាទីលំនៅរបស់លោកផាកយ៉ង់ហ្យូ, អ្នកដែលបានបង្កើតថេហ្កិកហ្គី. (បច្ចុប្បន្នបានបរិច្ចាគទៅភូមិផ្ទះបូរាណណាមសានហ្កូលហើយមហាសាលតាំងពីព័រណ៍ទី ៣ កំពុងតែជួសជុលឡើងវិញ)។
នៅថ្ងៃដែលខ្ញុំទៅទីនោះមហាសាលតាំងពិព័រណ៍ ២ កំពុងតែមានបានដាក់តាំង. ភាគច្រើនគឺឥតគិតថ្លៃ. វាគឺជាទីកន្លែងដែលអ្នកអាចប្រើវិញ្ញាណទាំង ៥ បានមែនទេ?
នៅក្នុងផ្ទះបូរាណហានណុកមានបន្ទប់ឆុងតែបូរាណមួយ
ខ្ញុំមានអារម្មណ៍ថាដូចជាកំពុងតែមកលេងបន្ទប់គូគំនូររបស់អ្នកធំយ៉ាងអញ្ចឹង. លោកអ្នកអង្គុយលើឥដ្ឋឬក៏កៅអីក៏បានដូច្នេះហើយទាំងភាពងាយស្រួលនិងបរិយាកាសគឺពិតជាល្អ។
ក៏ព្រោះតែភាពល្បីល្បាញទាក់ទាញភ្ញៀវអន្តរជាតិសម្បីតែមឺនុយក៏មានច្រើនភាសាផងដែរ. មិនត្រឹមតែឈ្មោះមុខម្ហូបនោះទេប៉ុន្តែសម្បីតែការពន្យល់ជាក់លាក់ម្ហូបហ្នឹងផងដែរ. ភាពប្រាកដជាមានប្រយោជន៍ព្រោះតែវត្ថុជាច្រើនពាក់ព័ន្ធទៅនឹងតែនិងអាហារបែបបុរាណដែលយើងមិនសូវស្គាល់។
នៅខាងមុខកន្លែងគិតលុយគេបានដាក់តាំងផ្សិតលីងជឺនិងថ្នាំចិនសែផងដែរ. បើសិនជាអ្នកមកទីនេះជាមួយជនបរទេសវាប្រាកដជាការសន្ទនាមួយដែលជាប់ចិត្ត។
다ទាំងពេងតែនិងចានម្ហូបគឺបានធ្វើឡើងពីម្រ័ក្សណ៍ខ្មុក, កុម្ភភ័ណ, និងឈើដើម្បីបន្ថែមបរិយាកាសបែបបុរាណ. ខ្ញុំបានកម្ម៉ង់តែសាំងហ្វា (តែចិនសែខ្មៅ), តែពុទ្រា, និងនំយូរហ្ក្វា (នំអង្ករបំពង), ដែលសុទ្ធសឹងតែម្ហូបល្បីប្រចាំទីនេះ។
ភាពបូកផ្សំគ្នានៃភាពស្រស់ស្រាយនិងទេសភាពខាងក្រៅបង្អួចធ្វើឲ្យខ្ញុំមានអារម្មណ៍ថាប្រវត្តិសាស្រ្តរបស់កន្លែងនេះកំពុងតែនិយាយជាមួយខ្ញុំ. តើតែប៉ុន្មានកែវទៅដែលអាចបង្ហាញទេសភាពទាំងអស់នៅទីនេះបាន?
តែសាំងហ្វាមានរសជាតិរបស់ថ្នាំចិនសែខ្មៅ. នេះគឺជារឿងឆ្លាតវៃមួយដែលបានប្រើប្រាស់ដើមឈើអែមនិងផ្លែពុទ្រាស្ងួតដើម្បីបញ្ចេញជាតិផ្អែមជំនួសជាតិល្វីងរបស់តែ. វាប្រហែលរាងខ្លាំងបន្តិចបើសិនជាអ្នកគ្រាន់តែផឹកតែសាំងហ្វាមួយមុខ, ក៏ប៉ុន្តែនំយូរហ្ក្វា, ផ្លែសេដាក្រៀម, និងនំយ៉ាកហ្ក្វា (នំដែលបានធ្វើឡើងពីម្សៅ, ប្រេងល្ង, ទឹកឃ្មុំ, ស្រាអង្គរ, ឈើក្រអូប, និងទឹកខ្ញី) មានរសជាតិផ្អែមដែលសាកសមនឹងគ្នាណាស់។
ឈុតនំយូរហ្ក្វាគឺមានតម្លៃសមរម្យហើយចំនួនច្រើនគ្រប់គ្រាន់ខ្ញុំគិតថាវាគ្រប់គ្រាន់សម្រាប់ ៣ ទៅ ៤ នាក់. វាប្រាកដជាបទពិសោធន៍មួយដ៏ប្លែកសម្រាប់ភ្ញៀវអន្តរជាតិ. ជាពិសេសគ្រាប់វ៉ាលណាត់ខ្ចប់នៅខាងក្នុងផ្លែសេដាក្រៀមមិនងាយបានភ្លក់នោះទេហើយរសជាតិវាក៏ឆ្ងាញ់ដែរ។
តុមួយបានគ្រប់ដណ្ដប់ដោយកញ្ចកហើយវាសំបូរទៅដោយស្លាកស្នាមរបស់ភ្ញៀវមកលេងទីនេះហើយវាពិតជារីករាយណាស់ពេលអានទាំងអស់នោះ. វានឹងក្លាយជាប្រវត្តិផ្ទាល់ខ្លួនដែលបានបន្សល់ទុកអនុស្សាវរីយ៍ដើម្បីមកលើកក្រោយ។
អ្នកនឹងអាចមានឱកាសមើលឃើញចាបយ៉ាងជិតអំឡុងពេលអ្នកផឹកទឹកតែ។
សម្បីតែនាមប័ណ្ណរបស់ពួកគេក៏មើលទៅដូចគំនូរមួយយ៉ាងស្រស់ស្អាតអញ្ចឹង. ខ្ញុំតែងតែមកទីនេះគ្រប់ពេលខ្ញុំមកផ្លូវអ៉ិនសាដុង. បើសិនជាអ្នកមិនទាន់បានមកទីនេះទេកុំភ្លេចមកលេងសួនផ្ការសម្ងាត់ដែលលាក់ខ្លួននៅក្នុងកណ្ដាលក្រុងផង។
- ម្ហូបអាហារ ★★★★☆
- អនាម័យ ★★★☆☆
ខ្ញុំអាចឃើញមានការរៀបចំរៀងមិនសូវរៀបរយបន្តិច.
- សេវាកម្ម ★★★☆☆
ធម្មតា
- ភាពទាក់ទាញ ★★★★★
អាណាចក្រស្រ់ស្អាតក្នុងទីក្រុងកន្លែងដ៏កម្រមួយដែលអ្នកអាចផឹកទឹកតែនិងមើលគំនូរផងដែរ.
- ភាពងាយស្រួល ★★★★☆
ដើ ៥ នាទីចេញពីច្រកចេញទី ៥ ជួរទី ៣ នែស្ថានីយអាំងហ្កុក. ផ្លូវនេះងាយស្រួលរកប៉ុន្តែលាក់ខ្លួននៅក្នុងផ្លូវតូច.
- ម៉ោងធ្វើការ: ១០:០០~១៨:០០
- ណែនាំទៅចាប់ពីម្នាក់ដល់ ៤ នាក់. អ្នកអាចបន្ធូរអារម្មណ៍បើសិនអ្នកទៅម្នាក់ឯងហើយអ្នកក៏អាចបង្កើតអនុស្សាវរីយ៍ល្អជាមួយនឹងមិត្តរបស់អ្នក.
- ម្ហូបណែនាំ: តែសានហ្ក្វា, តែពុទ្រា, តែត្រជាក់អូមីចា, និងតែបែបបុរាណ, នំឈុតយូរហ្ក្វា.
- តម្លៃ: ៦,០០០~៨,០០០វ៉ុន.
- ភាពទាក់ទាញ: មានបន្ទប់ទឹកផ្សេងគ្នា (ខាងក្រៅ), ហ្រ្វី Wifi.
អាសយដ្ឋាន: ១១-៤ ផ្លូវអ៉ិនសាដុង, សង្កាត់ចុងនូហ្កូ, ទីក្រុងសេអ៊ូល.